ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងលទ្ធកម្មសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងលទ្ធកម្មសាធារណៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ Zooom និងដើម្បីផ្សព្វផ្សាយប្រកាសលេខ ៣៩៣ សហវ.ប្រក.អលសា ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីផែនការលទ្ធកម្ម និងប្រកាសលេខ ១៧៨ សហវ.ប្រក.អលសា ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់កម្រិតទឹកប្រាក់សិទ្ធិសម្រេចលទ្ធកម្មសាធារណៈជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ព័ត៌មានទាក់ទង